Journals
-
ទស្សនាវដ្តីកសិកម្មកម្ពុជា
ទស្សនាវដ្តីកម្ពុជាកសិកម្ម (CJA)
ទស្សនាវដ្តីកម្ពុជាកសិកម្ម (CJA) គឺជាទស្សនាវដ្តីវិទ្យាសាស្ត្រកសិកម្មឈានមុខគេនៅក្នុងប្រទេសកម្ពុជា ។ វាត្រូវបានបោះពុម្ពផ្សាយដោយសមាគមកសិកម្មកម្ពុជា (CAA) ។ ទស្សនាវដ្តីនេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៩៧ ហើយត្រូវបានដំណើរការដោយសមាគមកសិកម្មកម្ពុជា (CAS) ។ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ ក្រុម អ្នកស្រាវជ្រាវកសិកម្មកម្ពុជាឈានមុខគេមួយក្រុមបានជួបប្រជុំគ្នា និងបានធ្វើការសម្រេចចិត្តក្នុងការបង្រួបបង្រួមទស្សនាវដ្តីកសិកម្ម និងការអភិវឌ្ឍន៍ជនបទ របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម ជាមួយ CJA នេះ ហើយបានប្តូរឈ្មោះរបស់វាទៅជាទស្សនាវដ្តីកម្ពុជាកសិកម្ម ។ គោលបំណងចម្បងរបស់ CJA គឺផ្តល់វេទិកាសម្រាប់អ្នកវិទ្យាសាស្ត្រកសិកម្ម ដើម្បីទំនាក់ទំនង និងចែករំលែកលទ្ធផលស្រាវជ្រាវរបស់ពួកគេ ព្រមទាំងបង្កើតបណ្តាញស្រាវជ្រាវកសិកម្មនៅក្នុងប្រទេស និងក្នុងតំបន់ ។
ទស្សនាវដ្តីនេះទទួលយកការបោះពុម្ពផ្សាយទាំងវិទ្យាសាស្ត្រមូលដ្ឋាន និងវិទ្យាសាស្ត្រអនុវត្តន៍ នៅក្នុងវិស័យដូចខាងក្រោម ៖
-
កសិកម្ម
-
ជលផល និងវារីវប្បកម្ម
-
វិទ្យាសាស្រ្តព្រៃឈើ
-
បរិស្ថាន
-
សេដ្អកិច្ចកសិកម្ម និង វឌ្ឍន៍ជនបទ
-
គោលនយោបាយ
-
ការអភិវឌ្ឍសហគមន៍
-
ការប្រែប្រួលអាកាសធាតុ និង
-
វិស័យពាក់ព័ន្ធផ្សេងទៀត
-